loader image

អំពីយើង

Clinic information

ទស្សនវិស័យរបស់យើង

Philosophy

“ សុវត្ថិភាពអ្នកជម្ងឺគឺជាអាទិភាពទីមួយរបស់យើង”

យើងប្តេជ្ញាថានឹងផ្តល់សេវាព្យាបាលដែលមានគុណភាពខ្ពស់និងស្របតាមស្តង់ដារអន្តរជាតិ។​​ ទោះជាយ៉ាងណាក៏ដោយអ្វីដែលសំខាន់បំផុតនោះគឺការផ្តល់នូវការព្យាបាលប្រកប ​​ដោយសុវត្ថិភាព និងអាចទុកចិត្តបានសម្រាប់អ្នកជំងឺទាំងអស់គ្នា។ ហេតុដូច្នេះហើយ យើងចំណាយពេលវេលាយ៉ាងយកចិត្តទុកដាក់ ដើម្បីរៀបចំផែនការព្យាបាលដែលល្អបំផុតសំរាប់អ្នកជម្ងឺម្នាក់ៗ ដោយប្រើប្រាស់នូវវិធីសាស្រ្តចុងក្រោយបំផុត និងប៉ះពាល់តិចបំផុត។

“ សុវត្ថិភាពអ្នកជម្ងឺគឺជាអាទិភាពទីមួយរបស់យើង”

យើងប្តេជ្ញាថានឹងផ្តល់សេវាព្យាបាលដែលមានគុណភាពខ្ពស់និងស្របតាមស្តង់ដារអន្តរជាតិ។​​ទោះជាយ៉ាងណាក៏ដោយអ្វីដែលសំខាន់បំផុតនោះគឺការផ្តល់នូវការព្យាបាលប្រកប ​​ដោយសុវត្ថិភាព និងអាចទុកចិត្តបានសម្រាប់អ្នកជំងឺទាំងអស់គ្នា។ ហេតុដូច្នេះហើយ យើងចំណាយពេលវេលាយ៉ាងយកចិត្តទុកដាក់ ដើម្បីរៀបចំផែនការព្យាបាលដែលល្អបំផុតសំរាប់អ្នកជម្ងឺម្នាក់ៗ ដោយប្រើប្រាស់នូវវិធីសាស្រ្តចុងក្រោយបំផុត និងប៉ះពាល់តិចបំផុត។

វេជ្ជបណ្ឌិត

Doctor

សូមជំរាបសួរ ខ្ញុំសូមអរគុណសម្រាប់ការចូលមកទស្សនាគេហទំព័ររបស់យើងខ្ញុំ។ ខ្ញុំបាទវេជ្ជបណ្ឌិតហាយដិគីណូណូមូរ៉ា (Hideaki Nonomura) តំណាងអោយវេជ្ជបណ្ឌិតជនជាតិជប៉ុន​នៃគ្លីនិកនេះ។ ខ្ញុំជាគ្រូពេទ្យវះកាត់កែសម្ផស្សដែលទទួលស្គាល់ពីគណៈកម្មការនៅក្នុងប្រទេសជប៉ុន ហើយក៏មានជំនាញផ្នែកឱសថប្រឆាំងភាពចាស់ ព្យាបាលរោគសើស្បែកដោយផលិតផលសម្រស់ និងការវះកាត់ដោយឡាស៊ែរផងដែរ។ ចាប់តាំងពីខែ តុលាឆ្នាំ ២០១៦ ខ្ញុំបានមករស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំជឿជាក់ថាបទពិសោធន៍ខាងពិនិត្យ និងការព្យាបាលដ៏ទូលំទូលាយកន្លងមករបស់ខ្ញុំ រួមផ្សំជាមួយនឹងការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់ខ្ញុំ នឹងជួយឱ្យពូកយើងផ្តល់ជូនអ្នកអតិថិជនទាំងអស់នូវ

សេវាកម្មគ្រប់ប្រភេទប្រកបដោយសុវត្ថិភាពខ្ពស់ និងល្អបំផុតនៅទីនេះ។ ដូច្នេះយើងពិតជាទន្ទឹងរងចាំមើល នឹងទទួលអតិថិជនទាំងអស់នៅគ្លីនិករបស់យើងខ្ញុំ។ ប្រសិនបើមានអ្វីដែលពួកយើងខ្ញុំអាចធ្វើបាន សូមទាក់ទងមកកាន់ពួកយើងបានគ្រប់ពេល។ សូមអរគុណ។

វេជ្ជបណ្ឌិត HIDEAKI NONOMURA, M.D.

បុគ្គលិក

Staff

STAFF

វេជ្ជបណ្ឌិត HIDEAKI NONOMURA, M.D.
សញ្ជាតិជប៉ុន
ឯកទេសវះកាត់កែសម្ផស្ស, ព្យាបាលរោគសើស្បែកដោយផលិតផលសម្រស់, ការវះកាត់ដោយឡាស៊ែរ
បញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Kagawa, school of medicine, ប្រទេសជប៉ុន (2001)
អាជ្ញាប័ណ្ណផ្នែកវេជ្ជសាស្រ្តJapanese medical license No.417805 (2001)
វិញ្ញាបនប័ត្រក្រុមប្រឹក្សាភិបាលពិសេស(1) អ្នកឯកទេសនៃសង្គមជប៉ុន ផ្នែកវះកាត់កែសម្ផស្ស និងស្តាឡើងវិញ /លេខ 27-07-1831
(2) អ្នកឯកទេសនៃសង្គមជប៉ុន ផ្នែកឱសថប្រឆាំងភាពចាស់ /លេខ 2411
(3) អ្នកឯកទេសនៃសង្គមជប៉ុន សម្រាប់ការវះកាត់ដោយឡាស៊ែរ និងឱសថ /លេខ 031409002
​(4) អ្នកឯកទេសនៃសង្គមជប៉ុន សំរាប់ការថែទាំព្យាបាលមុខរបួសវះកាត់ / លេខ 20110184
(5) ពេទ្យវះកាត់កែជប៉ុនដែលទទួលបានវិញ្ញាបនបត្រផ្នែកជំងឺមហារីកស្បែក / លេខ 13-20614
(6)គ្រូបណ្តុះបណ្តាលដែលទទួលបានការទទួលស្គាល់ពីក្រុមប្រឹក្សាភិបាលនៃសង្គម ជប៉ុនផ្នែកវះកាត់កែសម្ផស្ស / លេខ S18-009