អំពីគ្លីនិករបស់យើងខ្ញុំ
គ្លីនិកស្បែកអូរៀនថលជប៉ុន បានបើកដំណើរការហើយនៅខែកុម្ភៈឆ្នាំ 2020។
វាត្រូវបានពឹងផ្អែកលើមូលដ្ឋានគ្រឹះដែលបញ្ជាក់តាមវិទ្យាសាស្ត្រ និងភស្តុតាងបានមកពីការព្យាបាលបែបវេជ្ជសាស្ត្រ។ ហើយ
គ្លីនិករបស់យើងមានឯកទេសលើក្នុងវិធីព្យាបាល និងកែខៃសម្រស់ជាច្រើនប្រភេទ ដូចជាការព្យាបាលដោយឡាស៊ែរ
ការព្យាបាលដោយប្រើ IV drip និង ការព្យាបាលប្រឆាំងនឹងភាពចាស់។ លើសពីនេះទៀតយើងក៏ផ្តល់នូវ
ការព្យាបាលជាពិសេសសម្រាប់ការកើតមុនធ្ងន់ធ្ងរ ស្បែកងាយរងគ្រោះ សក់ស្តើងសម្រាប់បុរស (AGA), ការព្យាបាលដោយចាក់ PRP
(Platelet-Rich Plasma) និងការព្យាបាលជាច្រើនទៀត។ យើងបង្កើតវិធីសាស្ត្រព្យាបាលរបស់យើងអោយត្រូវនឹងតំរូវការរបស់អ្នក
ក្រោមការដឹកនាំរបស់អ្នកឯកទេសជប៉ុនរបស់យើងខ្ញុំ។
ទស្សនវិស័យរបស់យើង
“ សុវត្ថិភាពអ្នកជម្ងឺគឺជាអាទិភាពទីមួយរបស់យើង”
យើងប្តេជ្ញាថានឹងផ្តល់សេវាព្យាបាលដែលមានគុណភាពខ្ពស់និងស្របតាមស្តង់ដារអន្តរជាតិ។
ទោះជាយ៉ាងណាក៏ដោយអ្វីដែលសំខាន់បំផុតនោះគឺការផ្តល់នូវការព្យាបាលប្រកប ដោយសុវត្ថិភាព
និងអាចទុកចិត្តបានសម្រាប់អ្នកជំងឺទាំងអស់គ្នា។ ហេតុដូច្នេះហើយ យើងចំណាយពេលវេលាយ៉ាងយកចិត្តទុកដាក់
ដើម្បីរៀបចំផែនការព្យាបាលដែលល្អបំផុតសំរាប់អ្នកជម្ងឺម្នាក់ៗ ដោយប្រើប្រាស់នូវវិធីសាស្រ្តចុងក្រោយបំផុត និងប៉ះពាល់តិចបំផុត។
សារពីអ្នកគ្រប់គ្រងផ្នែកវេជ្ជសាស្រ្តរបស់យើង
សូមជំរាបសួរ ខ្ញុំសូមអរគុណសម្រាប់ការចូលមកទស្សនាគេហទំព័ររបស់យើងខ្ញុំ។
ខ្ញុំបាទវេជ្ជបណ្ឌិតហាយដិគីណូណូមូរ៉ា (Hideaki Nonomura) តំណាងអោយវេជ្ជបណ្ឌិតជនជាតិជប៉ុននៃគ្លីនិកនេះ។
ខ្ញុំជាគ្រូពេទ្យវះកាត់កែសម្ផស្សដែលទទួលស្គាល់ពីគណៈកម្មការនៅក្នុងប្រទេសជប៉ុន ហើយក៏មានជំនាញផ្នែកឱសថប្រឆាំងភាពចាស់
ព្យាបាលរោគសើស្បែកដោយផលិតផលសម្រស់ និងការវះកាត់ដោយឡាស៊ែរផងដែរ។ ចាប់តាំងពីខែ តុលាឆ្នាំ ២០១៦ ខ្ញុំបានមករស់នៅ
និងធ្វើការនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំជឿជាក់ថាបទពិសោធន៍ខាងពិនិត្យ និងការព្យាបាលដ៏ទូលំទូលាយកន្លងមករបស់ខ្ញុំ
រួមផ្សំជាមួយនឹងការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់ខ្ញុំ នឹងជួយឱ្យពូកយើងផ្តល់ជូនអ្នកអតិថិជនទាំងអស់នូវ
សេវាកម្មគ្រប់ប្រភេទប្រកបដោយសុវត្ថិភាពខ្ពស់ និងល្អបំផុតនៅទីនេះ។ ដូច្នេះយើងពិតជាទន្ទឹងរងចាំមើល
នឹងទទួលអតិថិជនទាំងអស់នៅគ្លីនិករបស់យើងខ្ញុំ។ ប្រសិនបើមានអ្វីដែលពួកយើងខ្ញុំអាចធ្វើបាន
សូមទាក់ទងមកកាន់ពួកយើងបានគ្រប់ពេល។ សូមអរគុណ។
វេជ្ជបណ្ឌិតរបស់យើងខ្ញុំ
វេជ្ជបណ្ឌិត HIDEAKI NONOMURA, M.D.
សញ្ជាតិ: ជប៉ុន
ឯកទេស: វះកាត់កែសម្ផស្ស, ព្យាបាលរោគសើស្បែកដោយផលិតផលសម្រស់, ការវះកាត់ដោយឡាស៊ែរ
បញ្ចប់ការសិក្សានៅ: សកលវិទ្យាល័យ Kagawa, school of medicine, ប្រទេសជប៉ុន (2001)
អាជ្ញាប័ណ្ណផ្នែកវេជ្ជសាស្រ្ត: Japanese medical license No.417805 (2001)
វិញ្ញាបនប័ត្រក្រុមប្រឹក្សាភិបាលពិសេស:
(1) អ្នកឯកទេសនៃសង្គមជប៉ុន ផ្នែកវះកាត់កែសម្ផស្ស និងស្តាឡើងវិញ /លេខ
27-07-1831
(2) អ្នកឯកទេសនៃសង្គមជប៉ុន ផ្នែកឱសថប្រឆាំងភាពចាស់ /លេខ 2411
(3) អ្នកឯកទេសនៃសង្គមជប៉ុន សម្រាប់ការវះកាត់ដោយឡាស៊ែរ និងឱសថ /លេខ
031409002
(4) អ្នកឯកទេសនៃសង្គមជប៉ុន សំរាប់ការថែទាំព្យាបាលមុខរបួសវះកាត់ / លេខ
20110184
(5) ពេទ្យវះកាត់កែជប៉ុនដែលទទួលបានវិញ្ញាបនបត្រផ្នែកជំងឺមហារីកស្បែក / លេខ
13-20614
(6)គ្រូបណ្តុះបណ្តាលដែលទទួលបានការទទួលស្គាល់ពីក្រុមប្រឹក្សាភិបាលនៃសង្គម
ជប៉ុនផ្នែកវះកាត់កែសម្ផស្ស / លេខ S18-009
បើមានបញ្ហា និង សំនួរ សូម ទំនាក់ទំនង មកយើងខ្ញុំ
ប្រសិនបើលោកអ្នកមានសំនួរយើងខ្ញុំរីករាយនិងឆ្លើយតប