វិភាគស្បែកតាមកុំព្យូទ័រ
តើអ្នកពិតជាដឹងពីស្ថានភាពស្បែករបស់អ្នកមែនទេ? ប្រព័ន្ធកុំព្យូរទ័រនឹងនិយាយប្រាប់អ្នកដោយត្រង់ៗ បំផុត ។ ប្រព័ន្ធវិភាគស្បែករបស់ពួកយើងមើលឃើញពីការពិតនៃស្ថានភាពស្បែករបស់អ្នកដោយស្វ័យប្រវត្តិ។ ការកំណត់ចំនុចសំខាន់នេះហើយដែលធ្វើឱ្យប្រសើរឡើងជាងការដែលយកភ្នែកទទេទៅមើល ដែលកម្រនឹងអាចមើលឃើញ។ ការប្រើបច្ចេកវិជ្ជាជារូបភាពដ៏ជឿនលឿន, ការវិភាគតាមកុំព្យួទ័ររបស់យើងផ្តល់នូវការវាយតម្លៃលើស្បែក ដែលមានអត្ថន័យនៃលក្ខណៈផ្សេងៗពីគ្នាជាច្រើន – ស្បែកស្នាមជាំអុជខ្មៅ ស្បែកស្នាមជ្រីវជ្រួញ គ្រើម រន្ធញើសរីកធំ ស្ទះក្រពេញខ្លាញ់នៅគល់រោមជាដើម។ ដោយផ្អែកលើទិន្នន័យទាំងនេះ យើងបង្កើតនិងផ្តល់ជូនយ៉ាងពិសេសទៅតាមគំរោងការព្យាបាលនីមួយៗ ដែលត្រូវសាកសមនឹងលោកអ្នក។
ឡាស៊ែរ Q- switched Nd:YAG
តើអ្នកត្រូវការស្បែកល្អស្អាតឥតខ្ចោះនៅលើផ្ទៃមុខរបស់លោកអ្នកទេ? បើដូច្នេះ លោកអ្នកគួរសាកល្បងព្យាបាលដោយឡាស៊ែរនេះ នៅគ្លីនិករបស់យើងខ្ញុំ។ ឡាស៊ែរ Q-switched Nd:YAG ផលិតពន្លឺដែលធ្វើដំណើរនៅរលកចម្ងាយ 1064nm និង / ឬ 532nm ក្នុងសន្ទុះខ្លីបំផុតនៃថាមពល។ រលកពន្លឺទាំងនេះអាចមានប្រយោជន៍ក្នុងការព្យាបាលដូចជា ដុំដំបៅ ដែលមានស្នាម (ចំណុចពណ៌ត្នោត, តំបន់កំណត់ភាពចាស់), ស្នាមសាក់ដែលមិនចង់បាន, ដំបៅសរសៃក្រហម និងស្បែកជ្រីជ្រួញមិនស្រស់ថ្លា។ ការព្យាបាលដ៏ពេញនិយមនេះមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ស្បែករបស់អ្នក។ កុំខកខានក្នុងការធ្វើវា!
Fractional CO2 Laser
ឡាស៊ែរ Fractional CO2 គឺជាការព្យាបាល ដែលកាន់តែប្លែកល្អប្រសើរឡើងព្រោះថា វាផ្តល់អត្ថប្រយោជន៍ដល់ដំណើរការនៃការព្យាបាលមុខរបួស ក្នុងរបៀបមួយដែលសះស្អាតបន្តិចម្តងៗ។ ការព្យាបាលនេះនឹងធ្វើអោយស្បែកមានភាពរលោង ស្រស់ថ្លា សុខភាពល្អ និង ក្មេងជាងវ័យ សំបុរកាន់តែភ្លឺថ្លា បង្រួមរន្ធញើសនិងធ្វើអោយស្នាមជ្រួញកាន់តែរលុបបាត់ ។ អាថ៌កំបាំង គឺថាវាបានផលទៅដល់ មិនត្រឹមតែផ្នែកនៃស្បែករបស់អ្នកបានព្យាបាលដោយ ឡាស៊ែរនេះដោយផ្ទាល់នោះទេ ជាលិកាដែលមិនត្រូវបានព្យាបាលជុំវិញក៏ជួយអោយមានការជាសះស្បើយយ៉ាងឆាប់រហ័ស និងរំញោចដល់កូឡាជែនថ្មី។ វាដំណើរការពីខាងក្នុងចេញមកខាងក្រៅ។
Cosmetic IV Drip
តើអ្នកកំពុងពិចារណាសុខភាពសម្រស់ដែលចេញពីខាងក្នុងមែនទេ?
ការព្យាបាលដោយប្រើថ្នាំចាក់បញ្ចូលតាមសរសៃឈាម គឺជាវិធីតែមួយដែលអាចនាំផ្តល់នូវប្រសិទ្ធិភាពថ្នាំបាន ១០០% ទៅដល់ផ្ទាល់ក្នុងចរន្តឈាម ដើម្បីទទួលបានអត្ថប្រយោជន៍ភ្លាមៗ។ ទីបំផុតឥឡូវនេះ ពួកយើងទទួលបានរូបមន្តសំងាត់ទាំងអស់ពីគ្លីនិកដ៏ល្បីៗដែល អាចជឿជាក់បានខាងប្រឆាំងភាពចាស់ជ្រីជ្រួញនៅក្នុងប្រទេសជប៉ុន។ ដូច្នេះអ្នកអាចសាកល្បងការព្យាបាលតាមបែប IV ដែលជាទីពេញនិយមរបស់ប្រទេសជប៉ុន នៅគ្លីនិករបស់
យើង ហើយទទួលបានអត្ថប្រយោជន៍ជាច្រើនភ្លាមៗ។ សូមមកទទួលបានភាពស្រស់ស្រាយ និងរឹងមាំនូវភាពយុវវ័យ។
AGA (សក់ជ្រុះ) ការព្យាបាលសម្រាប់បុរស
ត្រួតពិនិត្យមើលខ្នើយរបស់អ្នកនៅពេលព្រឹក ឬមើលតំរង់បង្ហូរទឹកក្នុងបន្ទប់បន្ទាប់ពីកក់សក់រួច។ ប្រសិនបើអ្នករកឃើញថាសក់ជ្រុះច្រើននោះ វាពិតជាដល់ពេលហើយ ដើម្បីពិចារណាពីការព្យាបាលដោយAGA របស់យើងខ្ញុំ។ យុទ្ធសាស្រ្តក្នុងការព្យាបាលដោយ AGA ត្រូវបានបង្ហាញឱ្យឃើញតាមបែបវិទ្យាសាស្ត្រ និង ភស្តុតាងផ្អែកលើគោលការណ៍ណែនាំរបស់សមាគមន៏រោគសើស្បែកជប៉ុន និងបណ្ឌិតសភារោគសើរស្បែករបស់អាមេរិក។ យើងផ្តល់ជូននូវ ការព្យាបាលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ជាមួយនឹងផលរំខានតិចតួចបំផុត។ ជាទូទៅអត្រាប្រសិទ្ធភាពព្យាបាល
គឺពី 85-90% បន្ទាប់ពីមួយឆ្នាំនៃការព្យាបាលនេះ។ ចាប់ផ្តើមភ្លាមបានលទ្ធផលល្អភ្លាម។ សាកល្បងវាប្រសិនបើអ្នកចង់មើលទៅក្មេងវ័យ។
ការព្យាបាលដោយLow-dose Isotretinoin សម្រាប់ការកើតមុនធ្ងន់ធ្ងរ
តើ អ្នកពិតជារំខានដល់អ្នកខ្លាំងណាស់មែនទេ? យើងមានការព្យាបាលដ៏ខ្លាំងក្លា និងមានប្រសិទ្ធភាពបំផុត ដែលមិនគួរអោយជឿសម្រាប់ការកើតមុនធ្ងន់ធ្ងរ។ អ្នកអាចពិចារណាលេបថ្នាំគ្រាប់ low-dose isotretinoin ប្រសិនបើការព្យាបាលផ្សេងទៀតមិនអាចជួយអ្នកបាន។ វាមានប្រសិទ្ធភាពដោយកាត់បន្ថយការរលាកក្រពេញគល់រោម និងមុន។ ហើយវាមិនត្រឹមតែអាចបំបាត់មុន ដែលនៅសេសសល់នៅលើមុខរបស់អ្នកតែប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចជួយការពារស្នាមពីការកើតមុនផងដែរ។ អ្នកនឹងមើលឃើញពីការផ្លាស់ប្តូរដ៏គួរឱ្យកត់
សម្គាល់នៅលើស្បែករបស់អ្នកក្នុងរយៈពេលពី 4-5 ខែ។ ការព្យាបាលមុនពិសេសនេះ ត្រូវធ្វើក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត ដើម្បីជៀសវាងផលប៉ះពាល់។
Mesotherapy, (Water light injection)
Mesotherapy គឺជាបច្ចេកទេសដ៏ពេញនិយម និង ឈានមុខគេមួយដែលពាក់ព័ន្ធនឹងការចាក់បញ្ចូលក្នុងស្បែកយ៉ាងរហ័ស។ ការចាក់បញ្ចូលហ្វីលលើរបស់យើងគឺជាលាយបញ្ចូលគ្នានៃសារធាតុចិញ្ចឹមដូចជាវីតាមីន អាស៊ីតhyaluronic អាមីណូអាស៊ីត អង់ស៊ីម សារធាតុរ៉ែ និងសារជាតិចំរាញ់ចេញពីរុក្ខជាតិ។ វាមានប្រសិទ្ធភាពខ្លាំងណាស់សម្រាប់ការព្យាបាល ស្បែកស្រអាប់ បាត់បង់ភាពភ្លឺរលោង គ្មានសំណើម ស្បែកជ្រីជ្រួញ បាត់បង់ភាពទន់រលោង និងស្បែកខូចដោយសារពន្លឺព្រះអាទិត្យ។ ការធ្វើតិចតួចបំផុតជាមួយនឹងការធ្វើឱ្យមានភាពប្រសើរឡើងវិញជាអតិបរមា, Mesotherapy របស់ពួកយើងជួយផ្លាស់ប្តូរស្បែករបស់អ្នកអោយស្អាតចេញពីខាងក្នុង។
PRP (Platelet-Rich Plasma) therapy
“PRP” គឺជាការព្យាបាលដ៏ល្អបំផុតសម្រាប់ធ្វើអោយស្បែកស្រស់ស្អាតក្មេងវ័យឡើងវិញ។ PRP គឺជាហ្វីលលើធម្មជាតិដែលត្រូវបានបង្កើតឡើងពីឈាមរបស់អ្នកផ្ទាល់ ហើយដូច្នេះ វានឹងមិនមានប្រតិកម្មមិនល្អក្នុងការព្យាបាលនេះទេ។ ការចាក់បញ្ចូល PRP នឹងធ្វើអោយមានច្រើនឡើងនូវខូឡាជែនផ្ទាល់របស់អ្នក ហើយបន្ទាប់មក អ្នកអាចទទួលបាននូវភាពប្រសើរ
ឡើងនៃសំបុលស្បែកទន់រលោង ភ្លឺថ្លា តឹងណែន លុបបំបាត់ស្នាមជ្រីជ្រួញ និងបង្រួមរន្ធញើស។ លទ្ធផលនឹងកាន់តែប្រសើរឡើងក្នុងរយៈពេលពី 4 ទៅ 6 សប្តាហ៍ ដោយប្រសិទ្ធិភាពបានរហូតដល់ 12 ខែ។ តោះធ្វើការផ្លាស់ប្តូរទៅស្ថិតនៅក្នុងភាពយុវវ័យ!
Chemical Peels
Chemical peel គឺជាវិធីព្យាបាលដែលមានប្រជាប្រិយបំផុតមួយ ក្នុងចំណោមមនុស្ស ដែលប្រាថ្នាចង់បានស្បែកភ្លឺរលោងស្អាត។ ជាទូទៅស្បែកដែលមានវ័យចំណាស់មានការបង្កើត
កោសិកាស្បែកដែលងាប់ជាងមុនដែលអាចបង្កើតសភាពជ្រីជ្រួញ និងស្ទះរន្ធញើស។ ការព្យាបាលដោយ Chemical Peels របស់យើង មានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងបញ្ហានេះដោយប្រើសារធាតុ“ salicylic acid macrogol” ដើម្បីធ្វើឱ្យស្បែករស់ឡើងវិញ។ ជាលទ្ធផលការព្យាបាលនេះ ធ្វើអោយសភាពនៃស្បែកមានភាពល្អប្រសើរឡើង និងជួយជំរុញដល់ការលូតលាស់នៃស្បែកថ្មី។ ហើយបញ្ហាស្បែកទាំងនេះមានដូចជាមុន, ស្នាមជាំ ដោយការកើតមុន, ស្បែកខ្លាញ់, ស្បែកខូងគ្រើម, ស្បែកខូចដោយសារពន្លឺព្រះអាទិត្យ, ស្នាមអុចៗ , ស្នាមជ្រួញនៅថ្ងាស់ កន្ទុយភ្នែក ជុំវិញប្រអប់មាត់ អាចត្រូវបានព្យាបាលក្នុងពេលតែមួយផងដែរ។ ការព្យាបាលរបស់យើងជាធម្មតាតម្រូវឱ្យមានការអនុវត្តម្តងហើយ ម្តងទៀតរៀងរាល់ 4 ទៅ 8 សប្តាហ៍រហូតដល់ទទួលបានលទ្ធផលដែលចង់បាន។ សាកល្បងវាម្តងដើម្បីសម្អាតស្បែករបស់អ្នកឱ្យបានលឿន។
Iontophoresis
ស្វែងយល់ពីគុណប្រយោជន៍នៃបច្ចេកវិទ្យា Iontophoresis សម្រាប់ស្បែករបស់អ្នក។ អ្វីដែលនៅជាប់ស្រទាប់ក្រៅរបស់ស្បែកជា ឧបសគ្គរារាំងដ៏ខ្លាំងបំផុតនៃធ្វើឱ្យការបញ្ជូនជាតិថ្នាំទៅក្នុងស្បែកដែលមានបញ្ហា។ Iontophoresis គឺជាវិធីសាស្រ្តពិសេសមួយនៃការបញ្ជូនជាតិថ្នាំអោយឆ្លងកាត់ដោយផ្អែកលើការផ្ទេរទៅលើម៉ូលេគុល ដោយប្រើចរន្តអគ្គិសនី ដែលមានអាំងតង់ស៊ីតេទាប។ វាគឺជាការព្យាបាលយ៉ាងរហ័សមួយដែលគ្មានការឈឺចាប់ និងមិនប៉ះពាល់ ក្នុងគោលបំណងធ្វើឱ្យស្បែកស ភ្លឺរលោង ធ្វើអោយប្រសើរឡើងនូវសភាពស្បែកដោយបន្ថែមភាពស្រស់ថ្លា និងសំណើមដល់ស្បែក។ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះអោយបានកាន់តែច្រើនបំផុត ពួកយើងបានណនាំមកនូវរូបមន្តសម្ងាត់នៃឡូសិនបែបវេជ្ជសាស្រ្តពីប្រទេសជប៉ុន។ ហេតុអ្វីបានជាអ្នកមិនទទួលយកបទពិសោធន៍ក្នុងការបញ្ជូនសារធាតុចិញ្ចឹម និង គ្រឿងផ្សំវេជ្ជសាស្ត្រទៅដល់ស្បែករបស់អ្នក។
Carbon-rich Gel Pack
Carbon-rich gel pack របស់យើងគឺផលិតដោយដៃ និងគ្មានដាក់សារជាតិធ្វើអោយទុកបានយូរ។ ដូច្នេះយើងប្រាកដថាវាមានសុវត្ថិភាព និងល្អចំពោះស្បែករបស់អ្នក។ ជែលម៉ាសមុខនេះបង្កើតឧស្ម័ន CO2 នៅពេលលាបទៅលើផ្ទៃមុខ។ វាគឺជាប្រព័ន្ធដែលមានប្រសិទ្ធិភាពក្នុងការផ្ទេរ CO2 ទៅក្នុងស្បែកមុខ។ នៅពេលដែលស្រូបចូលទៅក្នុងស្បែក, CO2 វាមានមុខងារជំរុញអុកស៊ីសែន (O2) ពីកោសិកាឈាមទៅកាន់ជាលិកាស្បែក ដែលបណ្តាលអោយមានការលូតលាស់នៃសរសៃឈាម, ការធ្វើឱ្យប្រសើរឡើងនៃដំណើរឈាមរត់, ជំរុញការដុតរំលាយជាតិខ្លាញ់ និងកាកសំណល់ចេញពីរាងកាយ។ ជាលទ្ធផល វាផ្តល់អត្ថប្រយោជន៍ដល់ស្បែកអោយចៀសផុតពីបញ្ហាស្បែកផ្សេងៗ ក្នុងពេលដំណាលគ្នា និងបង្ហាញពីលទ្ធផលមួយចំនួនដូចជា ការធ្វើអោយស្បែកស្រស់ស្អាត ផ្តល់សំណើម និងរឹតបន្តឹងស្បែកមុខ។ តើមិនអាចរង់ចាំដើម្បីថ្នាក់ថ្នម ថែទាំ ដល់ស្បែករបស់អ្នកឫ? សូមស្វែងយល់បន្ថែមនៅទីនេះ។
APPS beauty gel
APPS ផលិតនៅប្រទេសជប៉ុន ដែលវាគឺជាជែល Super-Vitamin C។ វាផ្តល់អោយនូវការចែកចាយដ៏ល្អបំផុតដល់ជ្រៅនៅក្នុងស្បែករបស់អ្នក និងសារជាតិដែលមានប្រសិទ្ធភាព
ខ្ពស់ ជាពិសេសប្រឆាំងនឹងភាពចាស់។ ក៏ដូចជាការធ្វើឱ្យស្បែកស, កាត់បន្ថយភាពស្ងួតនៃស្បែករបស់អ្នក និងជួយបង្រួមរន្ធញើស ហើយវាក៏ជួយបង្កើតខូឡាជែន និងកាត់បន្ថយស្នាមជ្រួញ។ វាត្រូវបានបង្ហាញឱ្យឃើញតាមបែបវិទ្យាសាស្រ្តថា APPS ត្រូវបានស្រូបយកបាន 100ដង ល្អជាងការទាញយកវីតាមីន C ធម្មតា ដែលផ្តល់ឱ្យអ្នកនូវលទ្ធផលលឿនជាងមុនផងដែរ។ លើសពីនេះទៀត ផលិតផលរបស់យើងផ្សំឡើងពិសេសគឺមាន “ Glycylglycine” ដែលទទួលបានប៉ាតង់ពីក្រុមហ៊ុនJapanese prime cosmetic, Shiseido។ វាមានឥទ្ធិពលដល់ការកាត់បន្ថយភាពស្ងួតគ្រើម និងបង្រួមរន្ធញើស។ ដូច្នេះជែលសម្រស់របស់ជប៉ុនមួយនេះពិតជាមានលក្ខណៈពិសេសប្រណីតបំផុត។ សាកល្បងវាឥឡូវនេះ អ្នកនឹងភ្ញាក់ផ្អើលជាមួយវា។
Fullerene oil serum
តើអ្នកបានធ្លាប់ដឹងលឺ អំពីវត្ថុធាតុដើម“ Fullerene” ទេ? វាជាវត្ថុធាតុដើមមួយដែលឈ្នះរង្វាន់ណូបែល។ Fullereneនេះកំពុងទាក់ទាញការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាន់តែច្រើនឡើង ៗ នៅជុំវិញពិភពលោកនាពេលបច្ចុប្បន្ននេះពីព្រោះគុណភាពដ៏អស្ចារ្យបំផុតរបស់វាគឺថា វាអាចដើរតួជាអ្នកប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាដែលទប់ស្កាត់ការវិវត្តន៏ទៅភាពចាស់នៃស្បែក។ ដូច្នេះ Fullereneនេះអាចត្រូវបានប្រើសម្រាប់ប្រឆាំងភាពចាស់, ធ្វើឱ្យស្បែកស, ការស្តារឡើងវិញនៃរបាំងការពារស្បែក, ការបន្ថយការរលាក, ការគ្រប់គ្រងអុកស៊ីតកម្មដល់គល់រោមក្រោមស្បែក ជាដើម។
លើសពីនេះទៅទៀត យើងប្រើប្រាស់ប្រេងធម្មជាតិដ៏ប្រណិត“ Squalane” និង“ Macadamia nut” ដែលជួយបំប៉ន និងផ្តល់សំណើមដល់ស្បែករបស់អ្នក។ គ្រឿងផ្សំដ៏មានតម្លៃទាំងនេះត្រូវបានទិញផ្ទាល់ពីប្រទេសជប៉ុន និង លាយបញ្ចូលគ្នាយ៉ាងពិសេសនៅក្នុងគ្លីនិករបស់យើង។ ហេតុអ្វីបានជាលោកអ្នកមិនសាកល្បងបច្ចេកវិទ្យាទំនើបនៃការថែរក្សាស្បែកអោយបានម្តង?