ទស្សនវិជ្ជារបស់យើង

សុវត្ថិភាពអ្នកជម្ងឺគឺជាអាទិភាពទីមួយរបស់យើង

យើងប្តេជ្ញាថានឹងផ្តល់សេវាព្យាបាលដែលមានគុណភាពខ្ពស់និងស្របតាមស្តង់ដារអន្តរជាតិ។​​ ទោះជាយ៉ាងណាក៏ដោយអ្វីដែលសំខាន់បំផុតនោះគឺការផ្តល់នូវការព្យាបាលប្រកប ​​ដោយសុវត្ថិភាព និងអាចទុកចិត្តបានសម្រាប់អ្នកជំងឺទាំងអស់គ្នា។ ហេតុដូច្នេះហើយ យើងចំណាយពេលវេលាយ៉ាងយកចិត្តទុកដាក់ ដើម្បីរៀបចំផែនការព្យាបាលដែលល្អបំផុតសំរាប់អ្នកជម្ងឺម្នាក់ៗ ដោយប្រើប្រាស់នូវវិធីសាស្រ្តចុងក្រោយបំផុត និងប៉ះពាល់តិចបំផុត។

សារពីអ្នកគ្រប់គ្រងផ្នែកវេជ្ជសាស្រ្តរបស់យើង

សូមជំរាបសួរ ខ្ញុំសូមអរគុណសម្រាប់ការចូលមកទស្សនាគេហទំព័ររបស់យើងខ្ញុំ។

ខ្ញុំបាទវេជ្ជបណ្ឌិតហាយដិគីណូណូមូរ៉ា (Hideaki Nonomura) តំណាងអោយវេជ្ជបណ្ឌិតជនជាតិជប៉ុននៃគ្លីនិកនេះ។ ខ្ញុំជាគ្រូពេទ្យវះកាត់កែសម្ផស្សដែលទទួលស្គាល់ពីគណៈកម្មការនៅក្នុងប្រទេសជប៉ុន ហើយក៏មានជំនាញផ្នែកឱសថប្រឆាំងភាពចាស់ ព្យាបាលរោគសើស្បែកដោយផលិតផលសម្រស់ និងការវះកាត់ដោយឡាស៊ែរផងដែរ។ ចាប់តាំងពីខែ តុលាឆ្នាំ ២០១៦ ខ្ញុំបានមករស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំជឿជាក់ថាបទពិសោធន៍ខាងពិនិត្យ និងការព្យាបាលដ៏ទូលំទូលាយកន្លងមករបស់ខ្ញុំ រួមផ្សំជាមួយនឹងការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់ខ្ញុំ នឹងជួយឱ្យពូកយើងផ្តល់ជូនអ្នកអតិថិជនទាំងអស់នូវ សេវាកម្មគ្រប់ប្រភេទប្រកបដោយសុវត្ថិភាពខ្ពស់ និងល្អបំផុតនៅទីនេះ។ ដូច្នេះយើងពិតជាទន្ទឹងរងចាំមើល នឹងទទួលអតិថិជនទាំងអស់នៅគ្លីនិករបស់យើងខ្ញុំ។ ប្រសិនបើមានអ្វីដែលពួកយើងខ្ញុំអាចធ្វើបាន សូមទាក់ទងមកកាន់ពួកយើងបានគ្រប់ពេល។ សូមអរគុណ។

Need more Information?

Have our friendly team contact you to answer any questions. Plus, get an informative overview of Cutis in the Press with your registration.

    If you have any questions, please contact our friendly team.

    START TYPING AND PRESS ENTER TO SEARCH